
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វេីការកែសម្រួលបញ្ចុះតម្លៃអត្រាពន្ធគយ និងអត្រាអាករនាំចេញលេីមុខទំនិញមួយចំនួន ពាក់ព័ន្ធនឹងគ្រឿងប្រេីប្រាស់អគ្គិសនី, ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ចង្កៀងសូឡា ព្រមជាមួយនឹងគ្រឿងប្រេីប្រាស់អគ្គិសនីមួយចំនួនទៀត ក្នុងនោះក៏រួមមានរថយន្តដឹកអ្នកដំណេីរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ស្តីពីការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករនាំចេញ លេីមុខទំនិញមួយចំនួន ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។